អំពីនាយកដ្ឋានកិច្ចការនយោបាយ
នាយកដ្ឋានកិច្ចការនយោបាយ បានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៦ អ.ន.ក្រ ចុះថ្ងៃទី
២០ ខែធ្នូ ឆ្នាំ ១៩៩៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រសួងមហាផ្ទៃ និងមានការកំណត់អំពីភារកិច្ច និងរចនាសម្ព័ន្ធតាម
ប្រកាស របស់ ក្រសួងមហាផ្ទៃលេខ ០៩៥ ប្រ.ក ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ១៩៩៤ ស្ដីពីភារកិច្ច និងរចនាសម្ព័ន្ធរបស់ទីស្ដីការ
រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងប្រកាសរបស់ក្រសួងមហាថ្ទៃលេខ ២៥១៧ ប្រ.ក ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០០២ ស្ដីពីការបង្កើត
បន្ថែម ការិយាល័យចំណុះនាយកដ្ឋានកិច្ចការនយោបាយ ។
|
រចនាសម្ព័ន្ធនាយកដ្ឋានកិច្ចការនយោបាយ ៖ ១-ការិយាល័យគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ភារកិច្ចនាយកដ្ឋានកិច្ចការនយោបាយ ៖ |
- តាមដានការវិវត្ដន៍ នៃសភាពការណ៍នយោបាយក្នុងប្រទេស និងការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ សន្ដិសុខ
សុវត្ថិភាពសង្គម ក្នុងប្រទេសដែលទាក់ទងទៅនឹងបញ្ហានយោបាយប្រទេសជាតិ ។
-តាមដានព័ត៌មានអំពីព្រំដែន ខ័ណ្ធសីមាប្រទេស ឬការរំលោភឈ្លានពានព្រំដែនប្រទេស ។
-តាមដានការគ្រប់គ្រងជនបរទេស និងសកម្មភាពវប្បធម៌ សាសនា ប្រពៃណី ទំនៀមទំលាប់របស់អាណិកជន ។
-ចូលរួមផ្ដល់មតិលើបញ្ហាសញ្ជាតិ និងការនិរទេសជនបរទេស ។
-ក្ដាប់ស្ថិតិនៃការផ្ដល់លិខិតឆ្លងដែន និងទិដ្ឋាការចេញ-ចូល ។
-រៀបចំបទបញ្ញាត្ដិ ទំរង់បែបទ ស្ដីពីការសុំបង្កើតសមាគម និងសកម្មភាពនៃគណបក្សនយោបាយ និសមាគម តាម
ការកំណត់របស់ច្បាប់ ។
-ពិនិត្យសំណើ និងលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសំរេច លើសំណើសុំបង្កើត និងសុំចុះបញ្ជីគណបក្ស
នយោបាយអនុលោមតាមច្បាប់ស្ដីពីគណបក្សនយោបាយ ។
-គ្រប់គ្រងសកម្មភាពរបស់គណបក្សនយោបាយ តាមលក្ខន្ដិកៈ និងការកំណត់របស់ច្បាប់ស្ដីពីគណបក្សនយោបាយ
-តាមដាន ត្រួតពិនិត្យរាល់សកម្មភាពរបស់គណបក្សនយោបាយដែលបានបង្កើតរួចហើយ និងចុះបញ្ចីរួចហើយ នៅ
ក្រសួងមហាផ្ទៃ ។
-តាមដានការវិវត្ដន៍របស់គណបក្សនយោបាយ លើការផ្លាស់ប្ដូរទីស្នាក់ការ ការផ្លាស់ប្ដូរសមាសភាពការធ្វើវិសោធនកម្ម
លក្ខន្ដិកៈ ការរំលាយ ការរួមបញ្ចូលគ្នាស្របតាមលក្ខន្ដិកៈរបស់គណបក្សសាមី និងច្បាប់ស្ដីពីគណបក្សនយោបាយ ។
-ធ្វើការណែនាំអំពីបែបទ និងនីតិវិធី ក្នុងដំណើរការប្រព្រឹត្ដទៅនៃគណបក្សនយោបាយ និងធ្វើរបាយការណ៍ស្ដីពី
សកម្មភាពសំខាន់ៗរបស់គណបក្សនយោបាយ អោយបានស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ។
-បូកសរុបរបាយការណ៍ប្រចាំឆ្នាំរបស់គណបក្សនយោបាយ និងតំកល់សំណុំលិខិតឯកសាររបស់គណបក្សនយោបាយ។
-តាមដាន ត្រួតពិនិត្យការគោរពសិទ្ធិមនុស្ស ។
-ផ្ដល់មតិលើការបញ្ជាក់ហត្ថលេខារបស់អភិបាលខេត្ដ-ក្រុង លើសេចក្ដីចម្លងអត្រានុកូលដ្ឋាន និងលិខិតផ្សេងៗទៀត
ដែលសាមីជនត្រូវយកទៅប្រើនៅបរទេស ។
-ធ្វើការបូកសរុប គ្រប់គ្រងឯកសារ ការងារបុគ្គលិក ភស្ដុភារ គណនេយ្យរបស់នាយកដ្ឋានតាមការកំណត់របស់ក្រសួង ៕

